ប្ដូរភាសា :

ព៌តមាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួង​ ទៅឆ្លើយបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តសមត្ថកិច្ច និងទិសដៅ ផែនការការងាររបស់ក្រសួងយុត្តិធម៌

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ ត​ប​តាមការអញ្ជើញរបស់​តំណាងរាស្រ្ត​នៃរដ្ឋសភា​​និងដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេច​អគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួង​ ទៅឆ្លើយបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តសមត្ថកិច្ច និងទិសដៅ ផែនការការងាររបស់ក្រសួងយុត្តិធម៌ ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល​ អាណត្តិទី ៦ ។